Skip to main content



      ការបង្កើតសម្ព័ន្ធភាពកម្រិតសកលរវាង ក្រុមហ៊ុន ខេ ភី អឹម ជ្ជី  (KPMG) និង Anthropic និងការដាក់ឱ្យប្រើប្រាស់ “Digital Gateway powered by Claude” ដើម្បីបម្លែងសេវាកម្មអតិថិជនតាមរយៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  

      ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) និង Anthropic បានប្រកាស អំពីការដាក់ឱ្យ­ប្រើប្រាស់ KPMG Digital Gateway Powered by Claude ដែលនាំយកនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់របស់ Anthropic មកបញ្ចូលដោយផ្ទាល់ក្នុងវេទិកាផ្តល់សេវាជូនអតិថិជនរបស់ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG)។

      ការបើកដំណើរការនេះ គឺជាផ្នែកមួយនៃសម្ព័ន្ធភាពកម្រិតសកល ដោយផ្តោតលើជំហានដំបូងសម្រាប់អតិថិជនផ្នែកពន្ធ និងក្រុមហ៊ុនវិនិយោគឯកជន (Private Equity)។ តាមរយៈការបញ្ចូល Claude ចូលក្នុង Digital Gateway អតិថិជនអាចបង្កើតលំហូរការងារ (agentic workflows) ក្នុងពេលវេលា      ជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពលទ្ធផលឱ្យ­កាន់តែប្រសើរឡើង។

      ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) នៅសហរដ្ឋអាមេរិក ក៏នឹងបញ្ចូល Claude ទៅក្នុងផលិតផលរបស់ខ្លួនដែរ ដែលផ្តោតលើវិស័យវិនិយោគឯកជន (Private Equity) ខណៈដែលស្ថាប័នទាំងពីរ ក៏នឹងសហការក្នុងការអភិវឌ្ឍផលិតផលថ្មីៗ សម្រាប់ក្រុមហ៊ុនក្នុងបញ្ជីវិនិយោគផងដែរ។

       

       

      អត្ថប្រយោជន៍នៃការផ្លាស់ប្តូរដ៏សំខាន់សម្រាប់  ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) និងអតិថិជន៖

      ការរួមបញ្ចូលគ្នារវាងជំនាញរបស់ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ និងប្រកបដោយការទទួលខុសត្រូវរបស់ Anthropic បានផ្តល់តម្លៃដ៏សំខាន់ដូចខាងក្រោម៖

      ការរួមបញ្ចូលវេទិកាតែមួយ (Unified platform integration): ការបញ្ចូល Claude Co-Work និងភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI) ដែលបានគ្រប់គ្រងទៅក្នុងវេទិកា Digital Gateway របស់ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) បានរួមបញ្ចូលនូវជំនាញផ្នែកពន្ធ ឧបករណ៍កម្មសិទ្ធិ និងទិន្នន័យអតិថិជន ទៅក្នុងវេទិកាតែមួយ។ ការងារដែលធ្លាប់ត្រូវការពេលរាប់សប្តាហ៍ ត្រូវប្រើឧបករណ៍ និងប្រព័ន្ធជាច្រើន ឥឡូវនេះអាចបញ្ចប់បានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះនៅក្នុងប្រព័ន្ធតែមួយ។

      ការបង្កើតតម្លៃសម្រាប់អតិថិជនក្នុងវិស័យវិនិយោគឯកជន (Private Equity): ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) ត្រូវបានជ្រើសរើសជាអ្នកប្រឹក្សាអាទិភាព ក្នុងការផ្តល់ដំណោះស្រាយបញ្ញាសិប្បនិម្មិត (AI) ជូនដល់អតិថិជនក្នុងវិស័យវិនិយោគឯកជន (Private Equity) របស់ក្រុមហ៊ុន Anthropic រួមទាំងការគាំទ្រ​​ក្រុមហ៊ុនក្នុងបញ្ជីវិនិយោគ ឱ្យអនុវត្តជំនួយការដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើន ប្រសិទ្ធភាពការងារ និងអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI)។

      ការធ្វើទំនើបកម្មការងារសម្រាប់បុគ្គលិក ២៧៦,០០០ នាក់: អ្នកជំនាញ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី  (KPMG) ទាំង ២៧៦,០០០ នាក់នៅទូទាំងពិភពលោក នឹងមានសិទ្ធិចូលប្រើដំណោះស្រាយ Claude AI របស់ Anthropic។ លើសពីការប្រើប្រាស់ ស្ថាប័នទាំងពីរនឹងសហការជាមួយអតិថិជនដើម្បីបម្លែង ប្រតិបត្តិការនិងអភិវឌ្ឍកម្មវិធីដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយបញ្ហា អាជីវកម្មស្មុគស្មាញតាមវិធីសាស្រ្តថ្មីទាំងស្រុង។  ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) ក៏នឹងបញ្ចូល ដំណោះស្រាយសន្តិសុខបច្ចេកវិទ្យា (cybersecurity) ការគ្រប់គ្រងហានិភ័យ និងរក្សាសុវត្ថិភាពក្នុងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការរៀបចំ និងប្រតិបត្តិការនៃប្រព័ន្ធទាំងនេះដោយធានាថាចំណុចខ្សោយត្រូវបានកំណត់សម្គាល់ និងកាត់បន្ថយហានិភ័យ ព្រមទាំងការពារប្រព័ន្ធសំខាន់ៗរបស់ស្ថាប័នទាំងមូលឱ្យមានសុវត្ថិភាពខ្ពស់។ 

      ទស្សនៈរបស់ថ្នាក់ដឹកនាំអំពីសម្ព័ន្ធភាពនេះ

      Aligned with the strategic vision of KPMG Global, Warrick Cleine, Chairman and CEO of KPMG in Vietnam and Cambodia, commented:

      សម្ព័ន្ធភាពយុទ្ធសាស្ត្រនេះ មានតួនាទីជាចលករដ៏សំខាន់ ក្នុងការកំណត់ទិសដៅថ្មីនៃការប្រតិបត្តិការ របស់ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG)។ នៅប្រទេសកម្ពុជា យើងបានត្រៀមខ្លួនរួចរាល់ ក្នុងការបម្លែង សមត្ថភាពបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ទាំងនេះ ទៅជាដំណោះស្រាយជាក់ស្តែង មានសុវត្ថិភាព និងគួរឱ្យទុកចិត្ត ដើម្បីបង្កើតតម្លៃដ៏លេចធ្លោសម្រាប់អតិថិជនក្នុងទីផ្សារក្នុងស្រុក។”
      Warrick Cleine

      លោក Warrick Cleine ប្រធាននិងជាអគ្គនាយករបស់ ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) នៅ ប្រទេសវៀតណាមនិងប្រទេសកម្ពុជា


      ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) អនុវត្តការងារនៅក្នុងវិស័យដែលមានភាពត្រឹមត្រូវ ការទទួលខុសត្រូវ និងភាពជឿទុកចិត្ត គឺជា កាតព្វកិច្ចដែលមិនអាចខ្វះបានហើយក៏បានអនុវត្តស្តង់ដារដូចគ្នានេះចំពោះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ ពួកគេកំពុងដាក់ឱ្យប្រើប្រាស់ Claude សម្រាប់បុគ្គលិកចំនួន ២៧៦,០០០ នាក់ នៅទូទាំងស្ថាប័ន និង ប្រើប្រាស់វាសម្រាប់សេវាកម្មអតិថិជនក្នុងវិស័យពន្ធ និងវិនិយោគឯកជន។ ពួកគេក៏កំពុងយកវាមកប្រើប្រាស់ក្នុងវិស័យសន្តិសុខបច្ចេកវិទ្យា ដែលជួយស្វែងរក និងដោះស្រាយចំណុចខ្សោយនានា។ នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពេញលេញលើការអនុវត្តបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) នៅទូទាំងស្ថាប័ន ហើយយើងមានមោទនភាពយ៉ាងខ្លាំងដែលត្រូវបានជ្រើសរើស ជាដៃគូសហការ

      លោកស្រី Daniela Amodei សហស្ថាបនិក និងប្រធាន Anthropic

      Co-founder and President of Anthropic


      អំពីក្រុមហ៊ុន ខេ ភី អឹម ជ្ជី

      ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG) គឺជាស្ថាប័នអន្តរជាតិ ដែលរួមបញ្ចូលក្រុមហ៊ុនសមាជិកឯករាជ្យ ផ្តល់សេវាកម្មសវនកម្ម សេវាកម្មសារពើពន្ធ សេវាកម្មផ្នែកច្បាប់ និងសេវាកម្មប្រឹក្សាលើការព្រមព្រៀងវិនិយោគ។ ដោយមានប្រតិបត្តិការនៅទូទាំងប្រទេស និងតំបន់ជាច្រើន ក្រុមហ៊ុន ខេ ភី អឹម ជ្ជី (KPMG)  ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ និង គាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អតិថិជន របស់ខ្លួន។

      អំពី Anthropic

      Anthropic គឺជាក្រុមហ៊ុនឈានមុខក្នុងវិស័យស្រាវជ្រាវ និងសុវត្ថិភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលផ្តោតលើការបង្កើតប្រព័ន្ធ បញ្ញាសិប្បនិម្មិត ដែលអាចទុកចិត្តបាន អាចបកស្រាយបាន និងអាចគ្រប់គ្រងបាន។ ក្រុមហ៊ុននេះត្រូវបានស្គាល់យ៉ាងទូលំទូលាយតាមរយៈ Claude ដែលជាក្រុមម៉ូដែលភាសាយ៉ាងធំ ដែលផ្តល់ប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនិងដោះស្រាយបញ្ហា ព្រមទាំងមានសុវត្ថិភាព និងភាពច្បាស់លាស់ ទៅដល់អ្នកប្រើប្រាស់។


      សម្រាប់សំណួរព័ត៌មាន សូមទំនាក់ទំនង៖ 

      អ្នកស្រី វ៉ាន់ លក្ខិណា

      បុគ្គលិកជាន់ខ្ពស់ ផ្នែកទីផ្សារ និងទំនាក់ទំនង  

      ទូរស័ព្ទ +855 86 398 219

      អ៊ីមែល៖​​ leakhanavan@kpmg.com.kh